ព្រះត្រៃបិដក ភាគ ៩៦

 [៨៤] វិបាក​ធម៌​ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១។ ខន្ធ៣ មិន​មាន​ក្នុង​ខណៈ​នៃ​បដិសន្ធិ ព្រោះ​អធិបតិ​ប្ប​ច្ច័​យទេ។ ខន្ធ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី។
[៨៥] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ២ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ ខន្ធ​ទាំងឡាយ ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។
 [៨៦] វិបាក​ធម៌ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ។ ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637828482249853088
ទៅកាន់ទំព័រ៖