ព្រះត្រៃបិដក ភាគ ៩៦

ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។ ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។
 [៨៩] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ ... ព្រោះ​សម​នន្ត​រប្ប​ច្ច័​យ ...។ ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។
 [៩០] ព្រោះ​សហជាត​ប្ប​ច្ច័​យ … ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វិបាក​ធម៌
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637828482803460894
ទៅកាន់ទំព័រ៖