ព្រះត្រៃបិដក ភាគ ៩៦

ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វត្ថុ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី វត្ថុ​ក្តី ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី វត្ថុ​ក្តី ពឹងផ្អែក​នឹង​ខន្ធ២។
 [៩១] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
 [៩២] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ពា​ហិ​ររូប ... អាហារ​សមុដ្ឋាន​រូប ... ឧតុសមុដ្ឋាន​រូប ... មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២ ពួក​ខន្ធ​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637828483057367040
ទៅកាន់ទំព័រ៖