ព្រះត្រៃបិដក ភាគ ៩៦
[៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។
[៦] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។
[៧] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យខន្ធ២។
[៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យខន្ធ២។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈ នៃបដិសន្ធិ។
ID: 637828473206955277
ទៅកាន់ទំព័រ៖