ព្រះត្រៃបិដក ភាគ ៩៦
វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ វិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។
[៩៣] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រទ្បំដោយចក្ខុវិញ្ញាណផង ចក្ខាយតនៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង ចក្ខាយតនៈផង សោត ... ឃាន ... ជិវ្ហា … កាយ ... ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
ID: 637828483273148325
ទៅកាន់ទំព័រ៖