ព្រះត្រៃបិដក ភាគ ៩៦

 [៩៤] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [៩៥] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​និស្សយ​ប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យដែរ។ ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ទើប​កើតឡើង ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ (ខន្ធ​ទាំង​ទ្បាយ) ពឹងផ្អែក​នឹង​វត្ថុ ទើប​កើតឡើង ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ សេចក្តី​បំប្រួញ។
 [៩៦] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
 [៩៧] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ (ខន្ធ៣) ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី។បេ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637828483598681491
ទៅកាន់ទំព័រ៖