ព្រះត្រៃបិដក ភាគ ៩៦
ពួកខន្ធជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺពួកខន្ធ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។
[៩៨] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[៩៩] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺខន្ធ៣។ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
[១០០] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ មហាភូត២ ពឹងផ្អែកនឹងមហាភូត២ ចិត្តសមុដ្ឋានរូបក្តី កដត្តារូបក្តី ឧបាទារូបក្តី វិបាកក្តី ខន្ធទាំង២ក្តី ខន្ធ៣ក្តី ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។
ID: 637828483879931846
ទៅកាន់ទំព័រ៖