ព្រះត្រៃបិដក ភាគ ៩៦
វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ខន្ធ៣ក្តី។ ព្រោះអាហារប្បច្ច័យ ព្រោះឥន្រ្ទិយប្បច្ច័យ ព្រោះឈានប្បច្ច័យ ព្រោះមគ្គប្បច្ច័យ ព្រោះសម្បយុត្តប្បច្ច័យ ព្រោះវិប្បយុត្តប្បច្ច័យ ព្រោះអត្ថិប្បច្ច័យ ព្រោះនត្ថិប្បច្ច័យ ព្រោះវិគតប្បច្ច័យ ព្រោះអវិគតប្បច្ច័យ។
[១០១] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
[១០២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ... ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧។ សេចក្តីបំប្រួញ។ ... ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់ក្នុងកុសលត្តិកៈដែរ។
ចប់ អនុលោម។
ID: 637828484169325611
ទៅកាន់ទំព័រ៖