ព្រះត្រៃបិដក ភាគ ៩៦

 [១០៣] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អហេតុក​វិ​បា​កក្ខន្ធ១។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រទ្បំ​ដោយ​វិចិកិច្ឆា ច្រទ្បំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំង​ទ្បាយ ដែល​ច្រទ្បំ​ដោយ​វិចិកិច្ឆា ច្រទ្បំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ (ខន្ធ៣) ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី។ វិបាក​ធម៌ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រទ្បំ​ដោយ​វិចិកិច្ឆា ច្រទ្បំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អហេតុក​វិ​បា​កក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ...។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637828484386975638
ទៅកាន់ទំព័រ៖