ព្រះត្រៃបិដក ភាគ ៩៦

សេចក្តី​បំប្រួញ។ ... ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់ ដូចជា​ការរាប់​នូវ​បច្ច​នី​យានុ​លោម ក្នុង​កុសល​ត្តិ​កៈ​ដែរ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បច្ចយ​វារៈ។


និស្សយ​វារៈ


 [១០៨] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១។
 [១០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​នហេតុ​ប្ប​ច្ច័​យ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១២។

ចប់ និស្សយ​វារៈ។

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637828485322948206
ទៅកាន់ទំព័រ៖