ព្រះត្រៃបិដក ភាគ ៩៦
[១១២] វិបាកធម៌ ច្រឡំដោយវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអហេតុកវិបាកក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។ បទទាំងអស់ បណ្ឌិតចែកផងចុះ។
[១១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។
ចប់ បច្ចនីយៈ។
[១១៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ... ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។
ចប់ អនុលោមបច្ចនីយៈ។
ID: 637828485956887886
ទៅកាន់ទំព័រ៖