ព្រះត្រៃបិដក ភាគ ៩៦
ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។ វិបាកធម៌ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ (ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី) ដោយហេតុប្បច្ច័យ គឺពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។ វិបាកធម៌ជាបច្ច័យ នៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយហេតុប្បច្ច័យ គឺពួកវិបាកជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[១១៨] វិបាកធម្មធម៌ (ធម៌មានវិបាកជាប្រក្រតី) ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
ID: 637828486682369690
ទៅកាន់ទំព័រ៖