ព្រះត្រៃបិដក ភាគ ៩៦

វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម៌​ទាំងឡាយ ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៩] នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ទាំងឡាយ ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១២០] វិបាក​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល ឃើញច្បាស់​នូវ​វិ​បា​កក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ក៏​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វិ​បា​កក្ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក ទើប​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍។ វិបាក​ធម៌​ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សេក្ខបុគ្គល ពិចារណា​ឃើញ​នូវ​ផល ក៏​ឃើញច្បាស់​នូវ​វិ​បា​កក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន តែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វិ​បា​កក្ខន្ធ​នោះ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637828486937883529
ទៅកាន់ទំព័រ៖