ព្រះត្រៃបិដក ភាគ ៩៦
ពួកសេក្ខបុគ្គល ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយវិបាកចិត្ត ដោយចេតោបរិយញ្ញាណ។ វិបាកក្ខន្ធទាំងឡាយ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអាម្មណប្បច្ច័យ គឺព្រះអរហន្ត ពិចារណាឃើញនូវផល គឺឃើញច្បាស់ នូវវិបាកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងនូវចិត្ត នៃបុគ្គលដែលប្រកបដោយវិបាកចិត្ត ដោយចេតោបរិយញ្ញាណ។ វិបាកក្ខន្ធទាំងឡាយ ជាបច្ច័យ នៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១២១] វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវអំពើជាកុសលនោះ ពិចារណានូវអំពើជាកុសលទាំងឡាយ ដែលខ្លួនធ្លាប់សន្សំល្អហើយក្នុងកាលមុន ចេញចាកឈាន ពិចារណាឈាន
ID: 637828487163820935
ទៅកាន់ទំព័រ៖