ព្រះត្រៃបិដក ភាគ ៩៦

ពួក​សេក្ខបុគ្គល ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ ពួក​សេក្ខបុគ្គល ចេញ​ចាក​មគ្គ ពិចារណា​នូវ​មគ្គ ពួក​សេក្ខបុគ្គល ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំទុក​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន តែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង ពួក​សេក្ខបុគ្គល ដឹង​នូវ​ចិត្ត​នៃ​បុគ្គល ដែល​ប្រកបដោយ​វិបាក​ធម្ម​ធម្ម​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកុ​សល ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកុ​សល ដោយ​អារម្មណ​ប្ប​ច្ច័​យ វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មូ​បគញ្ញាណ និង​អនាគ​គំ​សញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញច្បាស់ នូវ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន តែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637828487372102606
ទៅកាន់ទំព័រ៖