ព្រះត្រៃបិដក ភាគ ៩៦

ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នវិ​បា​ក ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នវិ​បា​ក ដោយ​អារម្មណ​ប្ប​ច្ច័​យ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះអរហន្ត ចេញ​ចាក​មគ្គ ពិចារណា​មគ្គ ពិចារណា​នូវ​អំពើ​ទាំងឡាយ ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន ព្រះអរហន្ត ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​ខ្លួន​លះបង់​ហើយ ដឹង​នូវ​កិលេស​ទាំងឡាយ ដែល​ខ្លួន​សន្សំទុក ក្នុង​កាលមុន ឃើញច្បាស់ នូវ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដឹង​នូវ​ចិត្ត នៃ​បុគ្គល​ដែល​ប្រកបដោយ​វិបាក​ធម្ម​ធម្ម​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកិ​រិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មូ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637828497464442580
ទៅកាន់ទំព័រ៖