ព្រះត្រៃបិដក ភាគ ៩៦
[១២២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្ត ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ។ ព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន សោតៈ ... ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ ... ឃើញច្បាស់ នូវនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញច្បាស់នូវរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយនេវវិបាកនវិបាកធម្មធម្មចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកិរិយា ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកិរិយា ដោយអារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតនកិរិយា ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនកិរិយា ដោយអារម្មណប្បច្ច័យ នេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ
ID: 637828497676004732
ទៅកាន់ទំព័រ៖