ព្រះត្រៃបិដក ភាគ ៩៦

គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន តែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង។បេ។ ទោមនស្ស កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​ទើប​កើតឡើង ព្រោះ​អំពើនោះ ជា​បច្ច័យ សោតៈ ... ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ ... ពួក​សេក្ខបុគ្គល ពិចារណា​ឃើញច្បាស់ នូវ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សេក្ខបុគ្គល ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​មគ្គ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637828497878686154
ទៅកាន់ទំព័រ៖