ព្រះត្រៃបិដក ភាគ ៩៦
ពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ ចំពោះចក្ខុនោះ។បេ។ ទោមនស្សកើតឡើង សោតៈ ...។បេ។ ពួកសេក្ខបុគ្គល ពិចារណាឃើញច្បាស់ នូវនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ ឃើញច្បាស់នូវរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយនេវវិបាកនវិបាកធម្មធម្មចិត្ត ដោយចេតោបរិយញ្ញាណ នេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយជាបច្ច័យ នៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១២៣] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់សហជាតាធិបតិ គឺវិបាកាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយអធិបតិប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ គឺពួកសេក្ខបុគ្គល ធ្វើផលឲ្យជាទីគោរព ទើបពិចារណា ធ្វើវិបាកក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ទើបត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព
ID: 637828498089466425
ទៅកាន់ទំព័រ៖