ព្រះត្រៃបិដក ភាគ ៩៦

ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។បេ។ វិបាក​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ឯអា​រម្ម​ណា​ធិប​តិ ព្រះអរហន្ត ធ្វើ​ផល​ឲ្យ​ជាទី​គោរព ទើប​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​វិ​បា​កា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ វិបាក​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​សហជាតា​ធិប​តិ គឺ​វិ​បា​កា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១២៤] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ឯអា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើអំពើ​ទាំងនោះ ឲ្យ​ជាទី​គោរព ទើប​ពិចារណា ធ្វើអំពើ​ទាំងឡាយ ដែល​ខ្លួន​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ទើប​ពិចារណា ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ជាទី​គោរព ទើប​ពិចារណា ពួក​សេក្ខបុគ្គល ធ្វើ​គោត្រភូ ឲ្យ​ជាទី​គោរព ទើប​ពិចារណា ធ្វើ​វោ​ទានៈ ឲ្យ​ជាទី​គោរព ទើប​ពិចារណា ពួក​សេក្ខបុគ្គល ចេញ​ចាក​មគ្គ ធ្វើ​មគ្គ​ឲ្យ​ជាទី​គោរព
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637828498315416689
ទៅកាន់ទំព័រ៖