ព្រះត្រៃបិដក ភាគ ៩៦
ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។
[១២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។
[១៣] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យពួកខន្ធ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។
[១៤] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអនន្តរប្បច្ច័យ … ព្រោះសមនន្តរប្បច្ច័យ … ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ ព្រោះសហជាតប្បច្ច័យ … សហជាតប្បច្ច័យទាំងអស់ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
[១៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះសហជាតប្បច្ច័យ គឺពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … របស់ពួកអសញ្ញសត្វ។ ការធ្វើឲ្យផ្សេងៗគ្នានេះ ក្នុងសហជាតប្បច្ច័យ។
ID: 637828473823493428
ទៅកាន់ទំព័រ៖