ព្រះត្រៃបិដក ភាគ ៩៦

ទើប​ពិចារណា ធ្វើ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ​ឲ្យ​ជាទី​គោរព ទើប​ត្រេកអរ រីករាយ រាគៈ ធ្វើ​ខន្ធ​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។បេ។ ឯសហជាតា​ធិប​តិ វិបាក​ធម្ម​ធម្មា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ឯអា​រម្ម​ណា​ធិប​តិ គឺ​ព្រះអរហន្ត ចេញ​ចាក​មគ្គ ធ្វើ​មគ្គ​ឲ្យ​ជាទី​គោរព ទើប​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​វិបាក​ធម្ម​ធម្មា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​សហជាតា​ធិប​តិ គឺ​វិបាក​ធម្ម​ធម្មា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១២៥] នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ឯអា​រម្ម​ណា​ធិប​តិ គឺ​ព្រះអរហន្ត ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ទើប​ពិចារណា។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637828498533698015
ទៅកាន់ទំព័រ៖