ព្រះត្រៃបិដក ភាគ ៩៦

ឯសហជាតា​ធិប​តិ គឺ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ ព្រះនិព្វាន ជា​បច្ច័យ​នៃ​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​សេក្ខបុគ្គល ធ្វើ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ទើប​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​មគ្គ ដោយ​អធិបតិ​ប្ប​ច្ច័​យ ពួក​សេក្ខបុគ្គល ធ្វើ​ចក្ខុ​ឲ្យ​ជាទី​គោរព ទើប​ត្រេកអរ រីករាយ រាគៈ ធ្វើ​ចក្ខុ​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។បេ។ សោតៈ ...។បេ។ ពួក​សេក្ខបុគ្គល ធ្វើ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​ខន្ធ​ទាំងនោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។បេ។
 [១២៦] វិបាក​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ បញ្ច​វិញ្ញាណ ជា​បច្ច័យ​នៃ​វិបាក​មនោ​ធាតុ
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637828498805104260
ទៅកាន់ទំព័រ៖