ព្រះត្រៃបិដក ភាគ ៩៦

ដោយ​អនន្តរ​ប្ប​ច្ច័​យ វិបាក​មនោ​ធាតុ ជា​បច្ច័យ​នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ វិបាក​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ភវ​ង្គៈ ជា​បច្ច័យ​នៃ​អា​វជ្ជ​នៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ វិបាក​មនោវិញ្ញាណ​ធាតុ ជា​បច្ច័យ​នៃ​កិរិយា​មនោវិញ្ញាណ​ធាតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១២៧] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​វិបាក​ធម្ម​ធម្ម​ក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​វិបាក​ធម្ម​ធម្ម​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ គោត្រភូ ជា​បច្ច័យ​នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ មគ្គ ជា​បច្ច័យ​នៃ​ផល អនុលោម របស់​ពួក​សេក្ខបុគ្គល ជា​បច្ច័យ នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នកុ​សល របស់​បុគ្គល​ដែល​ចេញ​ចាក​និរោធ ជា​បច្ច័យ នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637828499104074440
ទៅកាន់ទំព័រ៖