ព្រះត្រៃបិដក ភាគ ៩៦

 [១២៨] នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្ម​ក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្ម​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​បញ្ច​វិញ្ញាណ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ អនុលោម របស់​ព្រះអរហន្ត ជា​បច្ច័យ​នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នកិ​រិយា របស់​បុគ្គល​ដែល​ចេញពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១២៩] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ (ជា​បច្ច័យ) នៃ​វិ​បា​កក្ខន្ធ៣។បេ។ ខន្ធ៣។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637828499321730707
ទៅកាន់ទំព័រ៖