ព្រះត្រៃបិដក ភាគ ៩៦
[១៣០] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មក្ខន្ធ១ មហាភូត១ ... ពាហិររូប ... អាហារសមុដ្ឋានរូប ... ឧតុសមុដ្ឋានរូប ... មហាភូត១ របស់ពួកអសញ្ញសត្វ។
[១៣១] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយសហជាតប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[១៣២] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយសហជាតប្បច្ច័យ គឺវិបាកក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺពួកវិបាកក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
ID: 637828499609869062
ទៅកាន់ទំព័រ៖