ព្រះត្រៃបិដក ភាគ ៩៦
[១៣៣] វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[១៣៤] វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ...។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកវិបាកក្ខន្ធ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
ID: 637828499813463419
ទៅកាន់ទំព័រ៖