ព្រះត្រៃបិដក ភាគ ៩៦

 [១៣៥] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វត្ថុ (ជា​បច្ច័យ) នៃ​ពួក​វិ​បា​កក្ខន្ធ​ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [១៣៦] វិបាក​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី (ជា​បច្ច័យ) នៃ​វិបាក​ធម៌ គឺ​វិ​បា​កក្ខន្ធ១ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ បញ្ហា៧។
 [១៣៧] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ វិបាក​ធម្ម​ធម៌ (ជា​បច្ច័យ) នៃ​វិបាក​ធម្ម​ធម៌ គឺ​ខន្ធ៣។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ (ជា​បច្ច័យ) នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌។បេ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637828500087369045
ទៅកាន់ទំព័រ៖