ព្រះត្រៃបិដក ភាគ ៩៦

នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ (ជា​បច្ច័យ) នៃ​វិបាក​ធម៌ គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​និស្សយ​ប្ប​ច្ច័​យ។បេ។ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ (ជា​បច្ច័យ) នៃ​ពួក​វិ​បា​កក្ខន្ធ វត្ថុ (ជា​បច្ច័យ) នៃ​ពួក​វិ​បា​កក្ខន្ធ​ក្នុង​ខណៈ​នៃ​បដិសន្ធិ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​វត្ថុ (ជា​បច្ច័យ) នៃ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ។
 [១៣៨] វិបាក​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខា​យតនៈ​ក្តី។បេ។ កាយាយតនៈ​ក្តី វិ​បា​កក្ខន្ធ១ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ វិ​បា​កក្ខន្ធ១ក្តី វត្ថុ​ក្តី ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី។ សេចក្តី​បំប្រួញ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ ...។ វិបាក​ធម្ម​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637828500305986619
ទៅកាន់ទំព័រ៖