ព្រះត្រៃបិដក ភាគ ៩៦

គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ១ក្តី វត្ថុ​ក្តី។ វិបាក​ធម្ម​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។ បញ្ហា១៣។
 [១៣៩] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​កាយិកសុខ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កាយិកទុក្ខ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ផល​សមាបត្តិ ជា​បច្ច័យ នៃ​កាយិកសុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ វិបាក​ធម៌ (ជា​បច្ច័យ) នៃ​វិបាក​ធម្ម​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​កាយិកសុខ ហើយ​ឲ្យ​ទាន សមាទានសីល។បេ។ បំបែក​សង្ឃ អាស្រ័យ​កាយិកទុក្ខ ហើយ​ឲ្យ​ទាន សមាទានសីល។បេ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637828500516611721
ទៅកាន់ទំព័រ៖