ព្រះត្រៃបិដក ភាគ ៩៦
បំបែកសង្ឃ កាយិកសុខ ... កាយិកទុក្ខ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរហន្ត អាស្រ័យកាយិកសុខ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន អាស្រ័យកាយិកទុក្ខ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ។
[១៤០] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ហើយឲ្យទាន។បេ។ ដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល ... សុតៈ ... ចាគៈ ... អាស្រ័យបញ្ញា ហើយឲ្យទាន។បេ។ ដំឡើងមានះ ប្រកាន់ទិដ្ឋិ រាគៈ ... ទោសៈ មោហៈ មានះ ទិដ្ឋិ ...
ID: 637828500740235197
ទៅកាន់ទំព័រ៖