ព្រះត្រៃបិដក ភាគ ៩៦
អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន។បេ។ ធ្វើសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ។បេ។ បំបែកសង្ឃ។បេ។ សទ្ធា។បេ។ សេចក្តីប្រាថ្នា (ជាបច្ច័យ) នៃសទ្ធា នៃសីល។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន (ជាបច្ច័យ) នៃបឋមជ្ឈាន។បេ។ បរិកម្ម នៃនេវសញ្ញានាសញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បឋមជ្ឈាន (ជាបច្ច័យ) នៃទុតិយជ្ឈាន។បេ។ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនៃមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១។បេ។ បរិកម្មនៃមគ្គទី៤ (ជាបច្ច័យ) នៃមគ្គទី៤ មគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី២ (ជាបច្ច័យ) នៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យ នៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ ពួកសេក្ខបុគ្គល អាស្រ័យមគ្គហើយ ធ្វើកុសលសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ មគ្គ (ជាបច្ច័យ) នៃអត្ថប្បដិសម្ភិទា របស់ពួកសេក្ខបុគ្គល។បេ។ ជាបច្ច័យ នៃសេចក្តីឈ្លាសក្នុងឋានាឋានៈ ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត (ជាបច្ច័យ) នៃបាណាតិបាត។បេ។
ID: 637828500925860172
ទៅកាន់ទំព័រ៖