ព្រះត្រៃបិដក ភាគ ៩៦

ជា​បច្ច័យ​នៃ​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ មិច្ឆាទិដ្ឋិ (ជា​បច្ច័យ) នៃ​មិច្ឆាទិដ្ឋិ។បេ។ នៃ​ព្យាបាទ មាតុឃាតកម្ម ជា​បច្ច័យ​នៃ​មាតុឃាតកម្ម ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ ជា​បច្ច័យ​នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ និយត​មិច្ឆាទិដ្ឋិ (ជា​បច្ច័យ) នៃ​និយត​មិច្ឆាទិដ្ឋិ ជា​បច្ច័យ​នៃ​សង្ឃភេទ​កម្ម ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។
 [១៤១] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​សទ្ធា ធ្វើខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ រង​នូវ​ទុក្ខ​ដែល​មានការ​ស្វែងរក​ជា​មូល។បេ។ អាស្រ័យ​សេចក្តី​ប្រាថ្នា ធ្វើខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ។បេ។ សទ្ធា។បេ។ សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កុសល និង​អកុសល ជា​បច្ច័យ​នៃ​កម្មវិបាក ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មគ្គ ជា​បច្ច័យ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637828501156485045
ទៅកាន់ទំព័រ៖