ព្រះត្រៃបិដក ភាគ ៩៦

វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ព្រះអរហន្ត អាស្រ័យ​មគ្គ ធ្វើ​កិរិយា​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​កិរិយា​សមាបត្តិ ដែល​កើតឡើង​ហើយ ពិចារណា​ឃើញច្បាស់​នូវ​សង្ខារ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន។បេ។ មគ្គ ជា​បច្ច័យ​នៃ​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា និង​ឋានា​ឋាន​កោសល្ល របស់​ព្រះអរហន្ត ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៤២] នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ព្រះអរហន្ត អាស្រ័យ​រដូវ ... ភោជន ... សេនាសនៈ ធ្វើ​កិរិយា​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​កិរិយា​សមាបត្តិ ដែល​កើតឡើង​ហើយ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​រដូវ...
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637828501366829804
ទៅកាន់ទំព័រ៖