ព្រះត្រៃបិដក ភាគ ៩៦
ភោជន ... សេនាសនៈ ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរដូវ ហើយឲ្យទាន។បេ។ បំបែកសង្ឃ អាស្រ័យភោជន ... សេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ រដូវ ... ភោជន ... សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[១៤៣] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបុរេជាតប្បច្ច័យ គឺបានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺព្រះអរហន្ត (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ នូវកាយ នូវរូបទាំងឡាយ។បេ។ នូវផ្សព្វទាំងឡាយ នូវវត្ថុ ថាមិនទៀង។បេ។ នូវរូប ដោយទិព្វចក្ខុ។បេ។ នូវសំឡេង ដោយទិព្វសោតធាតុ។បេ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយបុរេជាតប្បច្ច័យ
ID: 637828501585267495
ទៅកាន់ទំព័រ៖