ព្រះត្រៃបិដក ភាគ ៩៦

គឺ​បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ នូវ​សោតៈ។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។ (វិបាក) កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី (ពិចារណា​ឃើញ) នូវ​ចក្ខុ។បេ។ រាគៈ ប្រារព្ធ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង នូវ​សោតៈ។បេ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637828501798548570
ទៅកាន់ទំព័រ៖