ព្រះត្រៃបិដក ភាគ ៩៦
នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស។បេ។ នូវរូប ដោយទិព្វចក្ខុ។បេ។ នូវសំឡេង ដោយទិព្វសោតធាតុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកវិបាកធម្មធម្មក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
[១៤៤] វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកវិបាកក្ខន្ធជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៤៥] វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ។
[១៤៦] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអាសេវនប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធមុនៗ (ជាបច្ច័យ) នៃពួកវិបាកធម្មធម្មក្ខន្ធក្រោយៗ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
ID: 637828502070244458
ទៅកាន់ទំព័រ៖