ព្រះត្រៃបិដក ភាគ ៩៦
[១៤៧] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអាសេវនប្បច្ច័យ គឺ (ពួកខន្ធ) មុនៗ។បេ។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។
[១៤៨] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយកម្មប្បច្ច័យ គឺវិបាកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ វិបាកចេតនា ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺវិបាកចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ វិបាកចេតនា ក្នុងខណៈនៃបដិសន្ធិ (ជាបច្ច័យ) នៃពួកកដត្តារូប។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយកម្មប្បច្ច័យ គឺវិបាកចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង វិបាកចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ។
ID: 637828502271508952
ទៅកាន់ទំព័រ៖