ព្រះត្រៃបិដក ភាគ ៩៦

 [១៤៩] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម្ម​ចេតនា (ជា​បច្ច័យ) នៃ​ពួក​សម្បយុត្ត​កក្ខន្ធ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កា គឺ​ពួក​វិបាក​ធម្ម​ធម្ម​ចេតនា ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​បាន​ដល់​សហជាតា​នានា​ខណិ​កា។ សហជាតា គឺ​វិបាក​ធម្ម​ធម្ម​ចេតនា (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។ ឯនា​នា​ខណិ​កា គឺ​វិបាក​ធម្ម​ធម្ម​ចេតនា (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប។ វិបាក​ធម្ម​ធម៌ (ជា​បច្ច័យ) នៃ​វិបាក​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង គឺ​បាន​ដល់​នានា​ខណិ​កា គឺ​វិបាក​ធម្ម​ធម្ម​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម្ម​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637828502461819388
ទៅកាន់ទំព័រ៖