ព្រះត្រៃបិដក ភាគ ៩៦
[១៥០] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង។
[១៥១] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ...។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយវិបាកប្បច្ច័យ គឺពួកវិបាកក្ខន្ធ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពួកវិបាកក្ខន្ធ (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង វិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអាហារប្បច្ច័យ គឺវិបាកាហារ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ គឺខន្ធ៣។ ឯបដិសន្ធិ នៃខន្ធទាំង៣នេះ បណ្ឌិតគប្បីធ្វើចុះ។
ID: 637828502676819434
ទៅកាន់ទំព័រ៖