ព្រះត្រៃបិដក ភាគ ៩៦
វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអាហារប្បច្ច័យ គឺខន្ធ៣។
[១៥២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយអាហារប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មាហារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កវឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។
[១៥៣] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។ បដិសន្ធិ បណ្ឌិតគប្បីធ្វើចុះ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។
[១៥៤] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺឥន្រ្ទិយទាំងឡាយ ជានេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637828502935143463
ទៅកាន់ទំព័រ៖