ព្រះត្រៃបិដក ភាគ ៩៦

អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។ វិបាក​ធម៌ អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [១៩] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។
 [២០] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​និស្សយ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២១] ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។
 [២២] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637828474448824985
ទៅកាន់ទំព័រ៖