ព្រះត្រៃបិដក ភាគ ៩៦
នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។ កាយិន្រ្ទិយ។បេ។
[១៥៥] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។បេ។ កាយិន្រ្ទិយក្តី កាយវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។
[១៥៦] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឈានប្បច្ច័យ គឺខន្ធ៣។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឈានប្បច្ច័យ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជានេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ។
ID: 637828503174987327
ទៅកាន់ទំព័រ៖