ព្រះត្រៃបិដក ភាគ ៩៦

 [១៥៧] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​អង្គ​មគ្គ​ទាំងឡាយ ជា​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​មគ្គ​ប្ប​ច្ច័​យ។
 [១៥៨] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ...។
 [១៥៩] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។បេ។ គឺ​ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637828503450314035
ទៅកាន់ទំព័រ៖