ព្រះត្រៃបិដក ភាគ ៩៦

 [១៦០] វិបាក​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បច្ឆា​ជាតៈ។ សហជា​តៈ គឺ​វិ​បា​កក្ខន្ធ​ទាំងឡាយ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប វិ​បា​កក្ខន្ធ​ទាំងឡាយ (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបច្ឆា​ជាតៈ គឺ​វិ​បា​កក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១៦១] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បច្ឆា​ជាតៈ។ សហជា​តៈ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។ ឯបច្ឆា​ជាតៈ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១៦២] នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ បុរេ​ជាតៈ និង​បច្ឆា​ជាតៈ។ សហជា​តៈ គឺ​ពួក​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។ ឯបុរេ​ជាតៈ គឺ​វត្ថុ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637828503730469661
ទៅកាន់ទំព័រ៖