ព្រះត្រៃបិដក ភាគ ៩៦

ឯបច្ឆា​ជាតៈ គឺ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បុរេ​ជាតៈ។ សហជា​តៈ គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបុរេ​ជាតៈ គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាតៈ គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១៦៣] វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ វិ​បា​កក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បច្ឆា​ជាតៈ។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637828503943395770
ទៅកាន់ទំព័រ៖