ព្រះត្រៃបិដក ភាគ ៩៦

សហជា​តៈ គឺ​វិ​បា​កក្ខន្ធ​ទាំងឡាយ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប វិ​បា​កក្ខន្ធ​ទាំងឡាយ (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបច្ឆា​ជាតៈ គឺ​វិ​បា​កក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ វិបាក​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ...។
 [១៦៤] វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បច្ឆា​ជាតៈ។ សហជា​តៈ គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាតៈ គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ​នៃ​វិបាក​ធម្ម​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637828504160115010
ទៅកាន់ទំព័រ៖