ព្រះត្រៃបិដក ភាគ ៩៦
[១៦៥] នេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃនេវវិបាកនវិបាកធម្មធម៌ បានដល់សហជាតៈ បុរេជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។ សហជាតៈ គឺនេវវិបាកនវិបាកធម្មធម្មក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ មហាភូត១ ... មហាភូតទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប នៃពួកកដត្តារូប នៃពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិររូប ... អាហារសមុដ្ឋានរូប ... ឧតុសមុដ្ឋានរូប ... មហាភូត១ របស់ពួកអសញ្ញសត្វ។ ឯបុរេជាតៈ គឺព្រះអរហន្ត (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ នូវសោតៈ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ឃើញរូបដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ។បេ។ វត្ថុ ជាបច្ច័យ នៃពួកនេវវិបាកនវិបាកធម្មធម្មក្ខន្ធដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាតៈ គឺពួកនេវវិបាកនវិបាកធម្មធម្មក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។
ID: 637828504530024126
ទៅកាន់ទំព័រ៖