ព្រះត្រៃបិដក ភាគ ៩៦
រូបជីវិតិន្រ្ទិយ ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាតៈ និងបុរេជាតៈ។ សហជាតៈ គឺវត្ថុ ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាតៈ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ រមែងត្រេកអរ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាក (កើតឡើង) ព្រោះអំពើនោះជាអារម្មណ៍ ... នូវសោតៈ ...។បេ។ នូវវត្ថុ ... វិបាក (កើតឡើង) ព្រោះអំពើនោះជាអារម្មណ៍ ... រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាតៈ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ រមែងត្រេកអរ។បេ។ ទោមនស្សកើតឡើង នូវសោត ... នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ដោយទិព្វចក្ខុ។បេ។ វត្ថុជាបច្ច័យ នៃពួកវិបាកធម្មធម្មក្ខន្ធ ដោយអត្ថិប្បច្ច័យ។
ID: 637828504786586582
ទៅកាន់ទំព័រ៖