ព្រះត្រៃបិដក ភាគ ៩៦

 [១៦៦] វិបាក​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ​នៃ​វិបាក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បុរេ​ជាតៈ។ សហជា​តៈ គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខា​យតនៈ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣។បេ។ វិ​បា​កក្ខន្ធ១ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ​ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ វិ​បា​កក្ខន្ធ១ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ បច្ឆា​ជាតៈ អាហារ និង​ឥន្រ្ទិយ។ សហជា​តៈ គឺ​ពួក​វិ​បា​កក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ពួក​វិ​បា​កក្ខន្ធ​ក្តី មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាតៈ គឺ​ពួក​វិ​បា​កក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី (ជា​បច្ច័យ) នៃ​កាយ​នេះ។ ឯបច្ឆា​ជាតៈ គឺ​ពួក​វិ​បា​កក្ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637828505002067614
ទៅកាន់ទំព័រ៖